គម្រោងបណ្ណាល័យចល័ត ម៉េងលី ជេ. គួច

គម្រោងបណ្ណាល័យចល័ត ម៉េងលី ជេ. គួច ត្រូវបានផ្តួចផ្តើមបង្កើតឡើង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៦។ គម្រោងនេះមានគោលបំណងបង្កើតលទ្ធភាព និងឱកាសដល់សិស្សានុសិស្ស ក៏ដូចជាកុមារតាមសហគមន៍អាចចូលរួមសកម្មភាពសិក្សាក្រៅម៉ោងសិក្សាក្នុងសាលារដ្ឋដូចជា ការអានសៀវភៅ ការនិទានរឿង ការគូររូបគំនូរជាដើម។ ក្រៅពីការធ្វើសកម្មភាពខាងលើ គម្រោងបណ្ណាល័យចល័ត ម៉េងលី ជេ. គួច ក៏បានធ្វើសកម្មភាពបរិច្ចាគជាសម្ភារសិក្សាជូនដល់សិស្ស និងបរិច្ចាគជាសម្ភារបង្រៀនសម្រាប់ដាក់នៅក្នុងបណ្ណាល័យក្នុងសាលារៀន បណ្ណាល័យសហគមន៍ និងអង្គការ សមាគមនានាផងដែរ។ រហូតមកដល់ពេលនេះ មូលនិធិ ម៉េងលី ជេ. គួច បានធ្វើសកម្មភាពគម្រោង បណ្ណាល័យចល័ត ម៉េងលី ជេ. គួច បានចំនួន៨២លើក ដោយមានកុមារទទួលផលសរុបចំនួន២០,២០៥នាក់ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅរបស់មូលនិធិ ម៉េងលី ជេ. គួច។

  • ផ្តល់សម្ភារៈសិក្សាដូចជា កាបូបសិស្ស សៀវភៅសរសេរ ខ្មៅដៃ បន្ទាត់ ជ័រលុប
  • ផ្តល់សៀវភៅអានជាភាសាខ្មែរ និងអង់គ្លេសដល់បណ្ណាល័យនៅតាមសាលារៀន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នផ្សេងៗ
  • បានរៀបចំព្រឹត្តិការណ៍បណ្ណាល័យចល័តចំនួន 64 ដល់សិស្ស/កុមារនៅក្នុងអង្គការក្រៅរដ្ឋាភិបាល និងសាលារៀនក្នុងតំបន់ជនបទតាមរយៈការអាន ការគូរ និងពណ៌ រួមជាមួយសកម្មភាពមូលនិធិ
  • សាងសង់/ជួសជុលបណ្ណាល័យនៅសាលាសម្រាប់សិស្សប្រើប្រាស់