នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មូលនិធិ ម៉េងលី ជេ. គួច ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាននាំយកអំណោយជាសម្ភារៈសិក្សាចំនួន ២៣៣ ឈុត រួមមាន សៀវភៅសរសេរ ប៊ិច បន្ទាត់ ខ្មៅដៃ និងប្រដាប់ខួងខ្មៅដៃ សម្រាប់ចែកជូនសិស្សានុសិស្ស ក្នុងឱកាសប្រារព្ធខួបលើកទី៧៧ នៃទិវាកុមារអន្ដរជាតិ ១ មិថុនា ខាងមុខនេះ ដល់សាលាបឋមសិក្សាភូមិ៧ ដែលមានទីតាំងស្ថិតក្នុងភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។