Stand with Cambodia — Together for Our Future

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលីឧបត្ថម្ភថវិកាចំនួន ៦០០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ ជូនលោក ទី តៃ រស់នៅខេត្តកំពង់ឆ្នាំង

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកជំនួយសប្បុរសធម៌ ជាថវិកាចំនួន ៦០០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្លៀកបំពាក់ ជូនលោក ទី តៃ និងគ្រួសារ ដែលបច្ចុប្បន្នរស់នៅភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រួលដល់ជីវភាព និងថ្លៃព្យាបាលជំងឺរបស់លោក។
 


តាមរយៈសកម្មភាពនេះ មូលនិធិ សង្ឃឹមថានឹងអាចក្លាយជាចំណែកមួយក្នុងការជួយគាំទ្រឱ្យលោក ទី​ តៃ ទទួលបាននូវសេចក្ដីសង្ឃឹម ពន្លឺជីវិត និងកម្លាំងចិត្តឡើងវិញ។




សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។