ប្រវត្តិមូលនិធិ ម៉េងលី ជេ. គួច
វិទ្យាស្ថានកម្ពុជា សម្រាប់សុខភាពកុមារ និងយុវជន គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលមានគោលដៅក្នុងការផ្តល់នូវរាល់ព័ត៌មាន និងសេវាកម្មនានា ដែលទាក់ទងនឹងបញ្ហាសុខភាពទៅដល់កុមារ យុវជន និងមាតា ដែលជួបការលំបាកនៅក្នុងទីក្រុងភ្នំពេញ។ វិទ្យាស្ថាន កម្ពុជា សម្រាប់សុខភាពកុមារ និងយុវជន ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅក្នុងឆ្នាំ២០០៤ ដើម្បីជាមធ្យោបាយក្នុងការលើកកម្ពស់វិស័យអប់រំក្នុងចំណោមកុមារជាច្រើនដែលជួបការលំបាក តាមរយៈការផ្តល់អាហារូបករណ៍។
ចាប់តាំងពីការបង្កើតឡើងផ្នត់គំនិតរបស់វិទ្យាស្ថានសម្រាប់សុខភាពកុមារ និងយុវជន ត្រូវបានអភិវឌ្ឍចេញជារូបរាងឡើងដោយមានគោលដៅ និងកម្មវត្ថុច្បាស់លាស់ ក្នុងគោលបំណងដើម្បីជួយលើកកម្ពស់សុខភាពរបស់កុមារនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីជាច្រើនរបស់អង្គការ និងធ្វើកិច្ចសហប្រតិបត្តិការ និងបង្កើតនូវទំនាក់ទំនងយ៉ាងល្អជាមួយនឹងសាលារៀន និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដទៃទៀត ដែលមានភាពសកម្មក្នុងវិស័យសុខភាព។
គោលដៅចម្បងរបស់អង្គការ គឺជួយលើកតម្កើងចំណេះដឹង និងផ្តល់នូវសេវាកម្មនានា ដែលជួយលុបបំបាត់នូវជំងឺផ្សេង ដែលប៉ះពាល់ដល់អាយុជីវិត ដូចជាលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ និងជួយអភិវឌ្ឍស្មារតី ផ្តល់តម្លៃ និងសុខមាលភាពរបស់យុវជនងាយរងគ្រោះ ដូច្នេះធ្វើឱ្យយុវជនទាំងនោះ បានត្រូវលើកកម្ពស់ជីវិតរបស់ពួកគេប្រកបដោយសក្តានុពលពេញលេញ។ ដូច្នេះមានតែការលើកកម្ពស់វិស័យអប់រំ និងសិទ្ធិទទួលបាននូវធនធាននានានោះទេ ដែលធ្វើឱ្យយុវជនជួបការលំបាកទាំងនោះ ធ្វើអភិវឌ្ឍនូវចំណេះដឹងរបស់ពួកគេបានល្អប្រសើរដោយចំណេះដឹងផ្ទាល់ខ្លួន ដែលឈានទៅរកការរីកលូតលាស់ប្រកបដោយសុខភាពល្អនៅក្នុងវ័យជំទង់របស់ពួកគេ។
ដើម្បីធានាឱ្យបានសកម្មភាពរបស់ខ្លួនកាន់តែទទួលបានជោគជ័យបន្ថែមទៀតនោះ នៅចុងឆ្នាំ២០១២ ស៊ីការ (CICAH) បានរៀបចំផែនការ និងដាក់ចេញនូវទស្សនវិស័យ គោលបំណង និងបេសកកម្មយ៉ាងច្បាស់លាស់បន្ថែមទៀត រហូតដល់ដើមឆ្នាំ២០១៣ ស៊ីការ (CICAH) បានប្តូរឈ្មោះមកផ្លូវការទៅជា មូលនិធិ ម៉េងលី ជេ. គួច។