ត្រីមាសទី១ នៃឆ្នាំ២០២៦ គឺជាដំណាក់កាលនៃភាពរីកចម្រើនគួរឱ្យកត់សម្គាល់
មូលនិធិ ម៉េងលី ជេ. គួច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកទាំងអស់នៃ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្ដរទ្វីប អាមេរិកាំង ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្ស និងសប្បុរសជនទាំងអស់ដែលបានបន្តចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីជម្រុញឱ្យសកម្មភាព សប្បុរសធម៌របស់យើងដំណើរការប្រកបដោយភាពរលូន និងប្រសិទ្ធភាព។ តាមរយៈការបរិច្ចាគរបស់លោកអ្នក មូលនិធិបានពង្រឹងការផ្សារភ្ជាប់ និងបន្តប្តេជ្ញាចិត្តក្នុងការជួយគាំទ្រដល់សហគមន៍។
សូមលោកអ្នកអានបន្ថែមនូវភាពរីកចម្រើននានាក្នុងរបាយការណ៍ប្រចាំត្រីមាសទី១
