កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ កន្លះទៅនេះ មូលនិធិ ម៉េងលី ជេ. គួច បានរៀបចំយុទ្ធនាកាបរិច្ចាគឈាមលើកទី១២ ក្រោមប្រធានបទ៖ “ផ្ដល់ឈាម ផ្ដល់ក្ដីសង្ឃឹម ផ្ដល់ជីវិត” ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះទទួលបានការចូលរួមពី សំណាក់អ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជាច្រើនរួមមាន សមាជិកនៃគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម និងដៃគូសហការទាំងអស់ដែលបានជម្រុញឱ្យយុទ្ធនាការនេះប្រព្រឹត្ត ទៅដោយជោគជ័យ។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។