Stand with Cambodia — Together for Our Future

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាំយកនូវជំនួយសប្បុរសធម៌ជូនលោកយាយ ម៉ែន ចៀន រស់នៅខេត្តកំពង់ឆ្នាំង

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកនូវជំនួយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ក្រម៉ា សារ៉ុង និងសាប៊ូលាងចាន ដើម្បីចុះសួរសុខទុក្ខលោកយាយ ម៉ែន ចៀន ដែលរស់នៅភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
 


បច្ចុប្បន្ន លោកយាយមានជន្មាយុ ៨៦ ឆ្នាំហើយ ដោយមានសុខភាពមិនសូវរឹងមាំ រាងកាយគឺកាន់តែចាស់ទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។ គួរបញ្ជាក់ផងថា លោកយាយ ម៉ែន ចៀន គឺជាម្នាក់ក្នុងចំណោមអ្នកទទួលបានការឧបត្ថម្ភថវិកាប្រចាំខែពីមូលនិធិ ម៉េងលី ជេ. គួច ដោយគិតមកដល់ពេលនេះ គឺអស់រយៈពេល៦ឆ្នាំមកហើយ ដែលមូលនិធិរួមចំណែកជួយសម្រាលបន្ទុកការចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់លោកយាយ។
 





សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។