Stand with Cambodia — Together for Our Future
ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាននាំយកជំនួយសប្បុរសធម៌ជូនដល់ លោកយាយ ខេង ហ៊ាង រស់នៅខេត្តកំពង់ស្ពឺ

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកជំនួយសប្បុរសធម៌ជាថវិកាចំនួន ៦០០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃជូនដល់ លោកយាយ ខេង ហ៊ាង។



គួរបញ្ជាក់ថា លោកយាយ ខេង ហ៊ាង មានជន្មាយុ៧៤ឆ្នាំ រស់នៅតែម្នាក់ឯងក្នុងខ្ទមតូចដ៏កំសត់មួយនៅក្នុងភូមិត្រពាំងខ្ចៅ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ស្ថានភាពជីវភាពរបស់លោកយាយ គឺពុំមានអ្វីជាទីពឹង ក្រៅពីការជួយឧបត្ថម្ភពីអ្នកជិតខាង និងសប្បុរសជននានា ដែលមានសេចក្ដីអាណិតអាសូរចំពោះលោកយាយនោះឡើយ។





សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។