Stand with Cambodia — Together for Our Future
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាននាំយកជំនួយសប្បុរសធម៌ជូនអ្នកស្រី ភ៊ំ សុខគីម រស់នៅខេត្តកំពង់ស្ពឺ

ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកជំនួយសប្បុរសធម៌ជាថវិកាចំនួន ៦០០,០០០ រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនអ្នកស្រី ភ៊ំ សុខគីម ត្រូវជាម្តាយរបស់កុមារា ចាន់ សុភ័ក្រ  ដែលរស់នៅភូមិស្រែចិន្ដា ឃុំព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។


ការឧបត្ថម្ភនេះ ដើម្បីជួយសម្រាលបន្ទុកគ្រួសារខាងលើ ដែលកំពុងខ្វះខាត និងមានតម្រូវការជាចាំបាច់។  គួរបញ្ជាក់ថា កុមារា ចាន់ សុភ័ក្រ មានអាយុ១៤ឆ្នាំ មានពិការភាពតាំងពីកំណើតមក ហើយរស់នៅជាមួយម្ដាយដែលមានពិការភាពភ្នែកទាំងសងខាង និងប្អូនស្រីម្នាក់ទៀតអាយុ ១១ ឆ្នាំ។
 




សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។