មូលនិធិ ម៉េងលី ជេ. គួច បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការអប់រំនៅទូទាំងប្រទេសកម្ពុជា និងបានកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការកសាងសង្គម និងសហគមន៍ងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។ យើងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងគ្រប់គ្រងសាលារៀនក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាល តាមរយៈការផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ដល់យុវជនរាប់ពាន់នាក់ និងគាំទ្រដល់អ្នកដឹកនាំនាពេលអនាគត ដែលមានសក្តានុពល។
ធ្វើឱ្យប្រសើរឡើងនូវបរិក្ខាសិក្សាហេដ្ឋារចនាសម្ព័ន្ធនិងបរិយាកាសសាលារៀន ដើម្បីធានាឱ្យមានបរិយាកាសអប់រំប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់សិស្សានុសិស្សនៃសាលាបឋមសិក្សា អនុវទ្យាល័យ និងថ្នាក់វិទ្យាល័យ។