ចូលរួមជាមួយយើង
បរិច្ចាគឥឡូវនេះ
ឧបត្ថម្ភដល់កុមារ
ឧបត្ថម្ភការសង្គ្រោះបន្ទាន់
ទម្រង់បរិច្ចាគ
ទំព័រដើម
អំពីយើង
ការងាររបស់យើង
កម្មវិធីអប់រំ
កម្មវិធីសុខភាព
កម្មវិធីសេវាកម្មសហគមន៍
កម្មវិធីឆ្លើយតបគ្រោះមហន្តរាយ
ចូលរួម
អាជីពការងារ
ធនធាន
ការបោះពុម្ពផ្សាយរបស់យើង
បណ្តុំវីដេអូ
បណ្តុំរូបភាព
បរិច្ចាគឥឡូវនេះ
ឧបត្ថម្ភដល់កុមារ
ឧបត្ថម្ភការសង្គ្រោះបន្ទាន់
ទំនាក់ទំនង
ស្វែងរក
ប្រវត្តិរបស់យើង
២០២២
បរិច្ចាគថវិកាចំនួន៥,០០០ដុល្លារជូន HBB Clinic Phnom Penh
បរិច្ចាគថវិកាចំនួន៤,១៦២.១៣ដុល្លារជូនគ្រួសារក្រីក្រចំនួន២គ្រួសារ ដើម្បីសាងសង់ និងជួសជុលផ្ទះ
ផ្តល់ជំនួយអាហារូបករណ៍ចំនួន៧,២០០ដុល្លារដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីបើកថ្នាក់អនុបណ្ឌិត ជំនាញភាសាបាលី
បរិច្ចាគថវិកាចំនួន៦,០០០ដុល្លារដើម្បីព្យាបាលជំងឺមហារីកភរិយារបស់លោកគ្រូ នួន វណ្ណារិទ្ធ បុគ្គលិក MBUS
មូលនិធិ ម៉េងលី ជេ. គួច បានស្នើសុំលុបឈ្មោះពីក្រសួងមហាផ្ទៃវិញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ទទួលគោរមងារ ជា អ្នកឧកញ៉ា វេជ្ជបណ្ឌិត បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គួច ម៉េងលី នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២
២០២១
សាងសង់ផ្ទះ១ខ្នងជូនគ្រួសារលោកឌិត សាវី ដែលរស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលគ្រួសារលោកមានជីវភាពក្រលំបាកខ្លាំង
បានបរិច្ចាគគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រចំនួន១,៥១៣គ្រួសារ ក្រោមគម្រោងធនាគារអាហារសប្បុរសធម៌ ម៉េងលី ជេ. គួច ឆ្នាំ២០២១
បរិច្ចាគថវិកាចំនួន១០,៣០០ដុល្លារដល់គ្រួសារលោកតា ងិន ម៉េង ដែលមានជីវភាពខ្វះខាតខ្លាំង ដើម្បីសាងសង់ផ្ទះរស់នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
២០២០
បានសាងសង់អណ្តូងទឹកចំនួន១ ដាក់ម៉ូទ័របូមទឹក និងសង់ជើងស៊ីទែនស្តុកទឹក ជូនសាលា
បឋមសិក្សា ថ្មកង្កែប គួច ប៉េងសាំង ងិនហួយ
បានផលិត Photo Album សម្រាប់មូលនិធិ រួចរាល់ជាស្ថាពរ
ទទួលបានលិខិតបញ្ជាក់ទទួលស្គាល់លក្ខន្តិកៈថ្មី និងរចនា សម្ព័ន្ធគ្រប់គ្រង ពីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០
បរិច្ចាគថវិកា១០,០០០ដុល្លារ ដល់ទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីជួយគ្រួសារជនរងគ្រោះបាក់អគារក្នុងខេត្តកែប
បរិច្ចាគថវិកា១០,០០០ដុល្លារ ដល់ទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីចូលរួមជាមួយរដ្ឋាភិបាលទិញ
វ៉ាក់សាំងកូវីដ១៩
បរិច្ចាគថវិកា១០០,០០០,០០០រៀល ដល់ទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីចូលរួមជាមួយរដ្ឋាភិបាលជួយជនរងគ្រោះដោយសារទឹកជំនន់
២០១៩
បានក្លាយជាសមាជិកពេញសិទ្ធិរបស់ CCC
បានធ្វើវិសោធនកម្មលក្ខន្តិក និងរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល
បានបញ្ចប់ជាស្ថាពរនៅឯកសារប្រវត្តិពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៨
ផលិតគោលនយោបាយចំនួន១០
ទទួលបានការចូលរួមបរិច្ចាគថវិកាប្រចាំខែ ពីបុគ្គលិក MJQE
ផ្តល់កង់ចំនួន២០៣គ្រឿងដល់សិស្សក្រីក្រីចំនួន២០៣នាក់ នៅខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល
បរិច្ចាគអង្ករ១៥,០០០គ.ក និងគ្រឿងឧបភោគបរិភោគ ដល់ប្រជាជនក្រីក្រចំនួន៣០០គ្រួសារនៅខណ្ឌសែនសុខ
បរិច្ចាគមី៣០០កេស និងអាវរងារ៣០០អាវ ដល់ទាហានការពារប្រាសាទព្រះវិហារ
បរិច្ចាគថវិកា១០,០០០ដុល្លារ ដល់ទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីជួយគ្រួសារជនរងគ្រោះបាក់អគារក្នុងខេត្តព្រះសីហនុ
ចាប់ផ្តើមគម្រោង សិក្ខាសាលាសប្បុរសធម៌ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លើកទី១ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩
២០១៨
បានសាងសង់សាលាឆាន់ចំនួន១ខ្នង នៅក្នុងវត្តគិរីសេត្ថារាម
ផ្តល់កង់ចំនួន២០៣គ្រឿងដល់សិស្សក្រីក្រចំនួន២០៣នាក់ នៅខេត្តកំពង់ឆ្នាំង និងខេត្ត កណ្តាល
បរិច្ចាគអង្ករ១២,០០០គ.ក និងគ្រឿងឧបភោគ បរិភោគដល់ប្រជាជនក្រីក្រចំនួន២៤៥គ្រួសារនៅស្រុកគៀនស្វាយ
បានធ្វើសវនកម្មស្ថាប័នដោយក្រុមសវនករឯករាជ្យ និងទទួលបាន “Unqualified”
បានសាងសង់អណ្តូងទឹកចំនួន១ជូនមណ្ឌលសុខភាព ដំរីផុង ក្នុងស្រុកឆ្លូង ខេត្តក្រចេះ
២០១៧
ចាប់ផ្តើមគម្រោង កង់សម្រាប់ការអប់រំកុមារ លើកទី១ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ដោយបានបរិច្ចាគកង់ចំនួន២៣៨គ្រឿងដល់សិស្សក្រីក្រ
បរិច្ចាគកុំព្យូទ័រយួរដៃ១គ្រឿង ម៉ាស៊ីនអិលស៊ីឌី១គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង កាមេរ៉ា១គ្រឿង និងកៅអីជ័រ៥០កៅអី ដល់សាលាបឋមសិក្សាអរិយកស្សប ស្រុកពញាឮ ខេត្តកណ្ដាល
សាងសង់បន្ទប់សិក្សាមួយបន្ទប់ ប្រវែង៤.៥ x ៧ ម៉ែត្រ និងកៅអី៥០ តុ១ដល់សាលាសហគមន៍ក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម
២០១៦
បានសាងសង់អគារសិក្សាថ្មី១ខ្នងមាន៤បន្ទប់នៅសាលាបឋមសិក្សាគួច ម៉េងលី ទួលបេង ក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម
បរិច្ចាគគ្រែពេទ្យអេឡិចត្រូនិកចំនួន១៣៨គ្រឿងដល់មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបង
២០១៥
បរិច្ចាគថវិកា១១,៥៩៨,៨០០រៀល និង ៥២៦ដុល្លារដល់ប្រជាជននេប៉ាល់ ដែលរងគ្រោះមហន្តរាយបាតុភូតរញ្ជួយដីកាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៥
បរិច្ចាគថវិកា៦,៩០៧,៥០០រៀលជូនមន្ទីរពេទ្យគន្ធបុប្ផា
២០១៤
ចាប់ផ្តើមគម្រោង កម្មវិធីរត់ដើម្បីជំនួយឧបត្ថម្ភ លើកទី១ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤
ចាប់ផ្តើមគម្រោង អាហារូបករ-ណ៍ ម៉េងលី ជេ. គួច លើកទី១ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៤
២០១៣
បានប្តូរឈ្មោះពី វិទ្យាស្ថាន កម្ពុជា សម្រាប់សុខភាពកុមារ និងយុវជន ទៅជា អង្គការមូលនិធិ ម៉េងលី ជេ. គួច ដោយសេចក្ដីជូនដំណឹងលេខ ៩៧១ ស.ជ.ណ នៅក្រសួងមហាផ្ទៃ
ចាប់ផ្តើមអនុវត្តគម្រោង ធនាគារឈាម ម៉េងលី ជេ. គួច លើកទី១ នៅថ្ងៃទី
២៣ ខែកក្កដា ឆ្នាំ២០១៣
សាងសង់ស្ពានថ្ម១ខ្សែប្រវែង១៨ម៉ែត្រ, បង្គន់អនាម័យចំនួន១៣ និងអណ្តូងទឹកបានចំនួន៣ ក្នុងខេត្តព្រៃវែង និងសាងសង់ផ្លូវ១ខ្សែ ក្នុងខេត្តតាកែវ
បរិច្ចាគអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ថវិកា និងថ្នាំព្យាបាលជំងឺជូនដប្រជាជនក្រីក្រចំនួន២,០៧៣គ្រួសារ ក្នុងខេត្តកណ្តាល កំពង់ចាម ព្រៃវែង និងខេត្តកំពង់ស្ពឺ
២០១២
បរិច្ចាគអង្ករចំនួន៧,៥០០គ.ក ដល់អង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា នៅខេត្ត
កំពង់ស្ពឺ
ចាប់ផ្តើមគម្រោង ឆ្លើយតបសង្គ្រោះបន្ទាន់ផ្នែកសុខភាព លើកទី១ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១២
២០១១
បរិច្ចាគអង្ករចំនួន១០,០០០គ.ក ដល់អង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា នៅខេត្តកំពង់ស្ពឺ
បរិច្ចាគអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ថវិកា និងថ្នាំព្យាបាលជំងឺជូនដល់ប្រជាជនក្រីក្រចំនួន២,៩៨៨គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង
ឧបត្ថម្ភកុំព្យូទ័រ២គ្រឿង និងម៉ាស៊ីនព្រីន១គ្រឿងជូនដល់សាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
ឧបត្ថម្ភទូរស័ព្ទដៃចំនួន១២គ្រឿង ដល់ប្រជាការពារមូលដ្ឋានភូមិដើមព្រីង ឃុំកោះខែល ខេត្តកណ្តាល
‹
1
2
›